Khmer Modeling United Nations – The first one

On Wednesday, May 23rd, 2018, Our school, Liger Leadership Academy, hosted a conference called, “Khmer Modeling United Nations.” This event has been organizing by all the Seniors learning in Khmer Literacy essential. Across the globe, Modeling United Nations conference (MUN) had been conducted in English. Therefore, Liger had conducted the first MUN conference in Khmer languageas far as I knowwith all the participation from the seniors.

The plenary session is when all the delegates gathered.

  The whole conference was divided into two different assemblies with two different topics each. The topics were about biological weapons, internet privacy, the growing billions, and air pollution control. Conducting the conference in Khmer was extremely challenging. There were many requirements for preparing and practicing. I was one of the four chairs who was responsible to the lead the debate in the assembly. I partnered with my friends, and we were responsible for leading the debates and discussion in our assembly.

Our Khmer facilitator, Sokha, the Secretary-General
My partner and I (chairs) of the second assembly.

Speaking in Khmer for the whole conference was a worthy experience. It was very similar to English since they are using fancy and very technical words. It was the same for Khmer! We had to use many technical and difficult Khmer words to communicate during the conference. Before the event was approaching, we, the chairs, were already translating the chair scripts, printing out placards of distinguished countries, guiding and helping our friends who were new to the conference through research. All of these activities we did in class before were actually enhancing many of our literary skills including writing, speaking, listening, and reading. We learned to write an open speech in Khmer standard forms, research in different Khmer resources, and write a resolution of solving the problems.

I was assisting the delegate through the event.

On the actual event, everything was in place. Everyone was dressed up professionally and ready to debate and have a fruitful discussion. Each delegate was on their role and filled with information that was standing the position of their country. During the debate, many delegates were bravely engaged with formal manner. There were difficult questions (points of information) being raised up by delegates. There were many delegates who were serious during the conference, for example, the delegate of America. He was submitting many amendments, asking questions, and even speaking for his country position. Overall, the conference was a blessing and hopefully, we are going to do it again next year.  

Here is a short video of the whole event, and I hope you enjoy it!

 

Khmer – Pjum Ben Ceremony

          Throughout Cambodian calendar, there is many national and international ceremonies or celebrations filled in. Cambodia is a country that full of Cambodians under the practice of Buddhism. Relating to that, I just learned one of the ceremonies in Buddhism, Pjum Ben. It is a topic that almost Cambodian students learn annually. Generally, Pjum Ben is a ceremony for all family members to reunite, also to go to pagodas to pray for there ancestors. Personally, I’m happy to love, enjoy, and passionate to study expressly about this ceremony.

           In Khmer class, we’ve been doing a lot of teamwork with many topics. For this topic, we joined in team and created a short presentation. Additionally, we also combined our research into a research paper in a larger scale where you can find all of the information details about this ceremony. All the students were researching through many Khmer books, websites, articles, and interviews. Moreover, we were getting the significant help from our Khmer facilitator, Sokha (So-kha).

         

 

 

 

          Sokha had been working and facilitating us for quite a long time. He’d been bringing up many Cambodian learning concepts which are really thoughtful of him, also, it’s beneficial to all of us. We got to know tons of information about our history throughout many periods, folk tales, environment of Cambodia, etc. All the students are here today are very wise with Cambodian language and information, just by him. Also, it’s also our duty to create our own independent zone in order to improve our self independently.

កត្តាគំរាមកំហែងរបស់អណ្តើកសមុទ្រ

សាលាអន្ដរជាតិឡៃហ្គ័រ

ប្រធានបទ​:
ការសន្ទនាអំពីសត្វអណ្តើកសមុទ្រ
រៀបរៀងដោយ ៖ ក្រឹត ស៊ូយ៉េត
​​​​​ ​​ ថន វ៉េងហួរ
​​ ​​ ហ៊ាង ម៉ារ៉ាឌី
​​​​​ នួន សីុនឿនសំណាង

លោកគ្រូ៖ ណេន សុខា
អ្នកកែសម្រួល ៖ ឡេង ផល្លា

ឧបត្ថម្ភដោយ៖ អង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ

ម៉ារ៉ាឌី: ចាស!នាងខ្ញុំម៉ារ៉ាឌី និងមិត្តរួមក្រុមសំណាង សូមជំរាបសួរ​ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំមានអត្ថបទថ្មីមួយទៀតហើយ សម្រាប់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា។

សំណាង: អ៊ីចឹង!ឥឡូវនេះយើងជួបជាមួយបងប្រុសវ៉េងហួរ និង​ បងស្រី​ស៊ូយ៉េត។ ជំរាបសួរបងទាំងពីរ!

វ៉េងហួរ​ និង ស៊ូយ៉េត: បាទ/ចាស+​ ជំរាបសួរ!​

វ៉េងហួរ: សូមជំរាបសួរ!​ ពុកម៉ែបងប្អូនទាំងអស់គ្នា។

ម៉ារ៉ាឌី: ចា៎!​ អ៊ីចឹង! តើបងអាចប្រាប់ខ្្ញុំនូវប្រធានបទថ្ងៃនេះបានអត់? ព្រោះប្រិយមិត្តអ្នកស្តាប់យើងកំពុងតែរងចាំស្ដាប់!

ស៊ូយ៉េត: ចា៎បង​!​ ប្រធានបទថ្ងៃនេះគឺទាក់ទងអំពី សត្វអណ្តើកសមុទ្រ។

សំណាង: ជាកិច្ចចាប់ផ្តើមសំណួរដំបូងទៅកាន់បងវ៉េងហួរគឺ តើសត្វអណ្តើកសមុទ្រនៅក្នុងពិភពលោក និងនៅប្រទេសកម្ពុជាយើងមានប៉ុន្មានប្រភេទដែរ?

វ៉េងហួរ: បាទ! ​នៅលើពិភពលោកយើងនេះគឺមានអណ្តើកសមុទ្រចំនួន ៧​ប្រភេទ ហើយនៅប្រទេសកម្ពុជាយើងគឺមានចំនួន ៥ប្រភេទ។

ម៉ារ៉ាឌី: អូ!​ នៅលើពិភពលោកមាន៧ ប្រភេទ ប៉ុន្តែនៅប្រទេសយើងមានដល់ទៅ៥ប្រភេទ! ពិតជាសំណាងណាស់ស្រុកយើង តើវាមានឈ្មោះអ្វីខ្លះទៅ?

ស៊ូយ៉េត: ចាសបង! គឺមានប្រភេទក្រាស់ ល្មិច​ ល្មិចព្រុយបី ល្មិចក្បាលធំ និង ល្មិចប្រផេះ។

សំណាង: អូ៎!​ តើយើងអាចសម្គាល់សត្វអណ្តើកសមុទ្រយ៉ាងដូចម្តេចដែរ?

ស៊ូយ៉េត: យើងអាចកត់សម្គាល់តាមរយៈស្រកាស្នូករបស់វា។​ ដូចអណ្តើកប្រភេទក្រាស ស្រកាស្នូករបស់វាមានក្រឡាត្រួតលើគ្នា។​ ប្រភេទក្រាស ក្បាលវាមានរាងស្រួចមានមាត់ដូចជាជំពុះសេក ស្រកាក្រឡាសងខាងស្នូកមានចំនួន​៤គូ ស្រកាក្រឡាផ្នែកក្បាលមានចំនួន ២គូ ស្រកានៅចំកណ្តាលស្នូកវាគឺមានចំនួន​៥​ និងដៃវាគឺមានដង្កៀប២។ សម្រាប់ល្មិច ស្រកាសងខាងស្នូករបស់វាគឺមានចំនួន៤គូ ស្រកានៅផ្នែកក្បាលគឺមាន២។ សម្រាប់ផ្នែកដៃរបស់វាគឺមានដង្កៀប១ ស្រកានៅចំកណ្តាលស្នូកគឺមានចំនួន៥ ហើយថ្គាមមានធ្មេញតូចៗដូចជា​​រណារ។

វ៉េងហួរ: រីឯល្មិចក្បាលធំវិញគឺ ស្នូកមានស្រកាក្រឡានៅខាងស្នូកមានចំនួន ៥គូ ស្រកាក្រឡាកណ្តាលស្នូកមានចំនួន ៥ ស្រកានៅផ្នែកខាងក្បាលមាន​ ២គូ។​ រីឯស្នូកផ្នែកបាតមានស្រកាក្រឡា ៣គូ និងផ្នែកដៃមានដង្កៀប​​ ២។​ ល្មិចព្រុយបីវាមិនមានស្នូកដូចប្រភេទអណ្តើកផ្សេងៗទេ ខ្នងរបស់វាមានលក្ខណៈជាស្បែក វាមានពណ៌ប្រផេះក្រម៉ៅ និងផ្នែកខ្មៅមានចំណុចសៗ។​ វាមានឆ្នូតនៅខាងខ្នងចំនួន ៥ ហើយផ្នែកបាតមានពណ៌ស និងមានស្នាមអុជខ្មៅៗ ផ្នែកដៃរបស់វាគឺគ្មានដង្កៀបទេ។​ល្មិចប្រផេះ ស្នូកស្រកាក្រឡានៅខាងស្នូករបស់វាគឺមានចន្លោះពី៥ ទៅ៩គូ ស្រកាក្រឡានៅកណ្តាលស្នូកមានចំនួន ៥ និង ស្រកានៅផ្នែកខាងក្បាលមាន ២គូ។​ សម្រាប់ផ្នែកដៃមានដង្កៀប១ និងស្នូកផ្នែកបាតមានស្រកាក្រឡាចំនួន ៤គូ។

សំណាង: អូ៎…….! បងពូកែចាំមែនទែន!

សំណាង: ទាក់ទងជាមួយចំណីអាហាររបស់វាវិញ! តើវាស៊ីអ្វីជាអាហារដែរ?

ស៊ូយ៉េត: ចាស! អណ្តើកសមុទ្រគឺវាសីុស្មៅសមុទ្រ ពពុះទឹក ស្ពុង ក្តាម ជាដើម ។

ម៉ារ៉ាឌី:​ អ៎!! ឡូយមែនទែន!

វ៉េងហួរ: តែពេលខ្លះវាសីុប្លាស្ទិកព្រោះវាច្រឡំថាជា ពពុះទឹក តែប្លាស្ទិក នឹងធ្វើឲ្យវាស្លាប់បាន​ ។

ម៉ារ៉ាឌី: គួរឲ្យស្រណោះណាស់!

ម៉ារ៉ាឌី: ចាសសំណួរបន្ត…. តើសត្វអណ្តើកសមុទ្រនៅកម្ពុជាយើងមានប៉ុន្មានក្បាលដែរ?

វ៉េងហួរ: សត្វអណ្តើកសមុទ្រនៅកម្ពុជាយើង ខ្ញុំមិនដឹងថាវាមានចំនួនប៉ុន្មានទេ ប៉ុន្តែខ្ញុំដឹងថាសត្វអណ្តើកសមុទ្រនៅកម្ពុជាយើងទាំងប្រាំប្រភេទនោះកំពុងរងគ្រោះថ្នាក់ជួបការគំរាមកំហែង និង ជិតផុតពូជ ។ មូលហេតុដែលសត្វអណ្តើកជិតផុតពូជ​ និង ជួបការគំរាមកំហែង​គឺ ដោយសារតែការនេសាទខុសច្បាប់ ប្រើប្រាស់ឧបករណ៍ឆក់​សន្ទូចរនង មង​ ការអូសអួនខុសច្បាប់ ការនេសាទបានដោយចៃដន្យបោះចោលសំរាមផ្តេសផ្តាស និង ការយក​សាច់មកបរិភោគ ។

សំណាង: គួរឲ្យស្តាយមែនទែន! បើសិនវាជិតផុតពូជអ៊ីចឹង! តើមានស្ថាប័នណាជួយការពារអត់?

វ៉េងហួរ: បាទ!​​ ក្នុងប្រទេសកម្ពុជាយើង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសហការជាមួយ អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ ប្រចាំកម្ពុជា ហើយនឹងស្ថាប័នពាក់ព័ន្ធ ដទៃផ្សេងទៀត បាននឹងកំពុងធ្វើការជួយសង្គ្រោះ ព្រមទាំងអភិរក្សសត្វអណ្តើកសមុទ្រនៅក្នុងប្រទេសកម្ពុជាយើង ហើយ មិនមែនតែអណ្តើកសមុទ្រទេ សូម្បីតែសត្វសមុទ្រដទៃទៀតក៏ស្ថិតនៅក្នុងការការពារ និងអភិរក្សផងដែរ។

សំណាង: បាទអរគុណណាស់ថ្ងៃនេះ ខ្ញុំ​ ម៉ារ៉ាឌី​ និងប្រិយមិត្រទាំងអស់បានរៀ​នជាច្រើនទាក់ទងអំពីអណ្តើកសមុទ្រពីបងទាំងពីរនាក់។ ដោយសារពេលវេលាមានកំណត់…

ម៉ារ៉ាឌី:​ ដូច្នេះតើបងមានពាក្យពេចន៍ ចុងក្រោយប្រាប់ប្រជាជនកម្ពុជាដែរទេ?

ស៊ូយ៉េត: ចាស!​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា អរគុណប្អូនប្រុស និង ប្អូនស្រីដែលបានអញ្ជើញបងទាំងពីរនាក់មកចែករំលែកនូវប្រធានបទថ្ងៃនេះ ។​​ ហើយសូមសំណូមពរ ក៏ដូចជា​ ផ្តែផ្តាំដល់បងប្អូនឲ្យចេះស្រឡាញ់ ថែមទាំងជួយអភិរក្សប្រភេទសត្វដែលជិត​ផុតពូជទាំងអស់គ្នាជាពិសេសគឺអណ្តើកសមុទ្ររបស់យើង ។

វ៉េងហួរ: បាទ!​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា និង​ អរគុណប្អូនប្រុស និងប្អូនស្រីដូចគ្នា​ ហើយ​អរគុណដល់បងប្អូនដែលបានជួយការពារសត្វសមុទ្រនៅប្រទេសកម្ពុជាយើង ។

ម៉ារ៉ាឌី:​ ចា៎!​ ជាចុងក្រោយខ្ញុំុសូមអរគុណពុកម៉ែបងប្អូនទាំងអស់អរគុណជាពិសេសចំពោះអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិប្រចាំនៅកម្ពុជាដែលជួយឧបត្ថម្ភដល់សាលាអន្តរជាតិឡៃហ្គ័រ ។ ដូចច្នេះកម្មវិធីរបស់ពួកខ្ញុំក៏ដល់ទីបញ្ចប់ ហើយសូមជូនពរ​ឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ និងធ្វើការបានសម្រេច​គ្រប់ក្រុមគ្រួសារ​ ។ចាសសូមអរគុណ សូមជំរាបលា ។

Khmer New Year!

បុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរគឺមានចំនួនបីថ្ងៃ៖

ថ្ងៃទីមួយ៖ មហាសង្ក្រាន្ត
ថ្ងៃទីពីរ៖ ​​វិរៈវ័នប័ត
ថ្ងៃទីបី៖ វិរៈឡើងស័ក្ត

បុត្រីទាំងប្រាំពីរអង្គ៖

ថ្ងៃអាទិត្យ៖ នាង ទុង្សា ទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារ​ ផ្លែឧទុម្ភ
អាវុធស្តាំច័ក្រ ឆ្វេងស័ង្ខ ពាហនៈ គ្រុឌ។
ថ្ងៃច័ន្ទ៖ នាង គោរាគ ទេវី សៀតផ្កាអង្គាបុស្ស ប្រដាប់មុក្តា ភក្សាហារ ប្រេង អាវុធស្តាំ
​ ព្រះខ័ន្ធ ឆ្វេងឈើច្រត់ ពាហនៈ ខ្លា។
ថ្ងៃអង្គារ៖ នាង​ រាក្យសា ទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារ លោហិត អាវុធ
​​ ស្តាំត្រីសូល៍ ឆ្វេងធ្នូ​ ពាហនៈ អស្សតរ។
ថ្ងៃពុធ៖ នាង​ មណ្ឌា ទេវី​ សៀតផ្កាចម៉្បា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ
សិប្ប​ អាវុធស្តាំម្ជុល​ ឆ្វេងឈើច្រត់ ពាហនៈ​ លា។
ថ្ងៃព្រហស្បតិ៍៖ នាង​ ករណី ទេវី​ សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារ សណ្តែក​ ល្ង
អាវុធស្តាំកង្វេ ឆ្វេងកាំភ្លើង ពាហនៈ ដំរី។
ថ្ងៃសុក្រ៖ នាង កិមិរា ទេវី​ សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្បរាគ័ម ភក្សាហារ ចេក
ចេកណាំវ៉ា អាវុធស្តាំព្រះខ័ន្ធ ឆ្វេងពិណ ពាហនៈ ក្របី។
ថ្ងៃសៅរ៍៖ នាង មហោទរា ទេវី​ សៀតផ្កាត្រកៀត គ្រឿងប្រដាប់និលរតន៍ ភក្សាហារ​ សាច់
ទ្រាយ អាវុធស្តាំច័ក្រ ឆ្វេងត្រីសូល៍ ពាហនៈ ក្ងោក។

Khmer Literacy (Speaking)

, ថ្ងៃ ព្រហស្បតិ៍​ ​​​​​​​​​​ ទី​០១​ ខែ តុលា ​​​ ឆ្នាំ ២០១៥

សេដ្ឋកិច្ចប្រទេសជប៉ុន

ប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក ទោះបីជាសេដ្ឋកិច្ចប្រទេសចិនវ៉ាដាច់ក៏ដោយ។ ការនាំចេញផលិតផលប្រទេសជប៉ុនគឺ៨%នៃការនាំចេញផលិតផលទាំស្រុងនៅលើពិភពលោកមុនឆ្នាំ ២០០០។ ចាប់តាំងពីឆ្នាំ ២០០០ គឺបានធ្លាក់ចុះត្រឹមតែ ៥%។

ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមិនមានការជំពាក់បំណុលទីផ្សារហិរញ្ញវត្ថុអឺរ៉ុប ប៉ុន្តែប្រទេសនេះជំពាក់បំណុលប្រជាជន គឺដោយសារតែប្រជាជនក្នុងប្រទេសនេះគឺចាយវាយតិច សន្សំច្រើន។ សំរាប់ប្រទេសចិនវិញ គឺមានប្រជាជនសកម្មតិចជាង ១២ដង​នៃប្រជាជនសកម្មនៃប្រទេសជប៉ុន។​ ថែមពីនេះទៅទៀត ប្រទេសជប៉ុនគឺមានរោងចក្រជាច្រើនដោយធ្វើការឡើងដោយយម៉ាសីុន គ្មានធ្វើការដោយមនុស្សទេ។ ទោះជាប្រទេសជប៉ុនគឺជា ប្រទេសមួយដែលជាប្រទេសមហាអំណាចមួយក៏ដោយប៉ុន្តែប្រទេសនេះមានវិបត្តិសេដ្ឋកិច្ចរាំុរ៉ៃតាំងពីទសវត្សរ៍ទី ៩០​មកម៉្លេះ ដែលមិនអាចជៀសវាងបាន។​ វិបត្តិសេដ្ឋកិច្ចរាំុរ៉ៃនេះគឺជាបញ្ហាបរិភរនានៃការធ្លាក់ចុះនៃតម្លៃទំនិញ និងសេវាកម្ម។ ក្រុមហ៊ុនតូចៗទាំងអស់ក្នុងប្រទេសជប៉ុន​ គឺរួមគ្នាបានក្រុមហ៊ុនយក្សមួយ។ លើសពីនេះ វប្បធម៍ និងសង្គមគ៏ជាចំណែកនៃការដុះលូតលាស់នៃសេដ្ឋកិច្ចប្រទេសជប៉ុនដែរ។​ ប្រទេសជប៉ុន គឺមានការផលិតលុយគ្មានដែនកំណត់ ប៉ុន្តែធនាគារកណ្តាលប្រទេសជប៉ុនមិនយល់ព្រមទេ ព្រោះវានឹងធ្វើឲ្យតម្លៃលុយយេន មានការធ្លាក់ចុះ។ ចំណែកអតិភរណាវិញ គឺមានការកើនឡើងខ្ពស់ និងលឿន នឹងធ្វើឲ្យតម្លៃប្រេងដែលនាំចូលមានការកើនឡើងខ្ពស់។ ជាសទ្ធផល អគ្គីសនីយ៍​មានការកើនឡើង ហើយប៉ះពាល់ការប្រកួតប្រជែងទីផ្សារអន្តរជាតិ ដែលធ្វើឲ្យមានការធ្លាក់ចុះ។

ប្រទេសជប៉ុនគីបានលូកដៃក្នុងសេដ្ឋកិច្ច តាំងពីសម័យមីុជី ឆ្នាំ១៨៦៨ ដល់​ឆ្នាំ១៩១២ មកម្ល៉េះ។ ប៉ុន្តែប្រទេសនេះមានឧបសគ្គពីរគឺ​ ឧបសគ្គខាងក្នុង និងឧបសគ្គខាងក្រៅ។ ឧបសគ្គខាងក្នុងគឺ ក្នុងឆ្នាំ ២០២៥ ប្រទេសជប៉ុននឹងបាត់បង់ប្រជាជនយ៉ាងតិច ដប់លាននាក់​​ គឺប្រជាជនដែលមានអាយុ ៥០ឆ្នាំ ត្រូវបាត់បង់​ ៤០%។ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំ នឹងត្រូវបាត់បង់ ៣០%។ សំរាប់ប្រជាជនសកម្មវិញគឺត្រូវបាត់បង់​​ ប្រាំបីលាននាក់។ រីឯ ឧបសគ្គខាងក្រៅវិញ ប្រទេសជប៉ុនគឺមានការបារម្ភនៃការលិចឡើងប្រទេសចិន ជាប្រទេសអំណាចសេដ្ឋកិច្ច
ទីមួយក្នុងអាសីុ។

khmer Literature (Reading)

ថ្ងៃ ព្រហស្បតិ៍​ ​​​​​​​​​​ ទី​០១​ ខែ តុលា ​​​ ឆ្នាំ ២០១៥

ពាក្យក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋធម្មនុញ្ញ​​ = ច្បាប់កំពូលរបស់កម្ពុជា
និន្នាការ = ការទ្រេតទរ​ ឬ ការលម្អៀង
អានិសង្ឃ = ផលនៃសេចក្តីសុខចម្រើន
បុព្វការីជន = ញាតិសន្តាន ឬ ជីដូនជីតាដែលស្លាប់ទៅហើយ
បិណ្ឌ = ការប្រមូល ឬ​ ការពូតផ្តុំជាដុំ
ប្រទក្សិណ = ការដើរជុំវិញដោយសម្តែងការគោរព
បង្សុកូល = ការសូត្រឧទ្ទិសកុសលផលបុណ្យ
សមាទានសីល = ការបញ្ចេញវាចាធម៍ព្រមគ្នា
ត្រាច់ចរ = ដើរ ឬ ចរ